ឪពុកម្តាយបានធ្វើអោយកូនស្រីរបស់ខ្លួនម្នាក់ស្ទើរគាំងបេះដូង និងស្រក់ទឹកភ្នែក ព្រោះកាដូខ្ចប់ស្លឹកចេក

នេះមិនមែនជារឿងនិទាន រឺ ក៍ប្រលោមលោកអ្វីឡើយ ប៉ុន្តែវាជារឿងពិតនៃគ្រួសារមួយដែលមានឪពុកម្តាយស្រលាញ់កូនស្រីស្មើរជីវិត ហើយសេចក្តីសុខរបស់កូន គឺជាសេចក្តីសុខរបស់ពួកគាត់ទោះជាត្រូវ ធ្វើការរកប្រាក់នឿយហត់ប៉ុណ្ណា ប៉ុន្តែគាត់នៅតែអាចបំពេញបំណងប្រាថ្នារបស់កូនស្រីគាត់បាន មិនរាថយឡើយ។ ប្អូនស្រី បុប្ផា បានរៀបរាប់ពីកាដូខ្ចប់ស្លឹកចេកមួយដែលប៉ាម៉ាក់ របស់នាងបង្កប់ទុកនៅក្រោមខ្នើយ ហើយពេលបើកមើលភ្លាមនាងស្ទើរតែគាំងបេះដូង ហើយទឹកភ្នែកក៍ហូរស្រក់ចុះ ដោយមិនដឹងខ្លួន។ ប្អូនស្រីបានរៀបរាប់ថា ៖


“ពេលចូលមកក្នុងបន្ទប់ ហេីយគេង តែមានអារម្មណ៍ថាដូចជាមានអ្វីនៅក្រោមខ្នេីយកេីយ ដល់ពេលបេីកមេីលឃេីញមានស្លឹកចេកមានអីរំរញេរញៃហេីយក៏សួរម៉ាក់ថា ម៉ាក់ណាគេយកអីមកដាក់ក្នុងបន្ទប់កូននឹង….ម៉ាក់ងាកមេីលហេីយអត់លឺម៉ាត់ ហេីយបងខ្ញុំប្រាប់ថាបេីកមេីលទៅ ពេលបេីកមេីលហេីយឃេីញទូរស័ព្ទនិងស្ទេីគាំងបេះដូង ហេីតទឹកភ្នែកក៏ហូរមកដោយមិនដឹងខ្លួនព្រោះម៉ាក់ធ្លាប់ប្រាប់កូនថាម៉ាក់ ប៉ា គ្មានលុយទិញអេាយកូនទេម៉ាក់ប៉ាមិនមែនជាអ្នកមានដូចទេហេីយកូនក៏យាយថាបេីម៉ាក់អត់ទាន់មានលុយមើកូនក៏មិនទាន់ចង់បានដែលម៉ាក់ទុកលុយដែលមានទុកគ្រាន់ធ្វេីដេីមរកស៊ីសិនទៅចាំកូនប្រលងជាប់ចាំម៉ាក់ទិញអេាយកូនក៏បាន តែមិចពេលនេះម៉ាក់យកលុយដែលម៉ាក់ខំសន្សំទៅទិញវាអោយកូនអញ្ចឹង កូនមិនទាន់ចង់បានវាទេ ម៉ាក់និងប៉ាក៏ថានេះជាកាដូសម្រាប់កូនថ្ងៃនេះវាជាក្ដីស្រលាញ់ដែលម៉ាក់ប៉ាមានចំពោះកូន ម៉ាក់និងប៉ាមិនចង់បានអ្វីច្រើនទេគ្រាន់ចង់ឃើញកូនសេចក្ដីសុខ ហើយកូនសន្យានិងប៉ាម៉ាក់ណាថាកូននិងប្រលងអោយជាប់ ប៉ានិងម៉ាក់សុំតែប៉ុណ្ណឹងទេ ហេីយពេលកូនយាយថាម៉ាក់ប៉ាទិញអោយកូនធ្វើអីបើម៉ាក់ប៉ាអត់ទាន់មានលុយ ប៉ាយំហើយយាយថាដើម្បីសេចក្តីសុខរបស់កូន ម៉ាក់និងប៉ាចង់ឃើញស្នាមញញឹមរបស់កូនព្រោះវាជាសេចក្ដីសុខរបស់ប៉ានិងម៉ាក់ នេះហើយទឹកចិត្តម៉ាក់ ប៉ាដើម្បីកូន កូនអគុណគ្រប់យ៉ាងដែលម៉ាក់និងប៉ាតែងតែធ្វើដើម្បីកូនកន្លងមក កូនស្រាញ់អ្នកទាំងពីរខ្លាំងណាស់ កូនសន្យាថាកូននិងធ្វើអោយបាននូវអ្វីដែលម៉ាក់និងប៉ាស៊ំ #អត្ថន័យរបស់ម៉ាក់ដែលខ្ចប់ស្លឹកចេកចង់បានន័យថាកុំមេីលមនុស្សត្រឹមតែសំបកក្រៅ”





Share:
អានបន្ត

រន្ធត់!!! ជិះទូកលេងកំសានក្នុងបឹង ដឹងអីឃើញសត្វចំលែកម្យ៉ាងផ្អើលស្ទើរលិចទូក...!


ប្រភពបរទេស៖ អ្នកទេសចរណ៍មួយក្រុមបានធ្វើដំណើរកំសាន្តតាមដងអូយ៉ាងសប្បាយរីករាយ ដឹងអីជិះបានពាក់កណ្តាលផ្លូវ ស្រាប់តែផុសសត្វចំលែកម្យ៉ាងចេញមក ធ្វើអោយភ្ញៀវទេសចរណ៍ផ្អើលឆោឡោ ស្ទើរលិចទូក។ សត្វនោះហែលក្នុងទឹកបានស្ទាត់ជំនាញណាស់ ហើយគេឃើញមានធ្មេញមុតស្រួចដុះនៅពីខាងលើជិតក្បាល ដោយសារតែវានៅក្នុងទឹក ដូច្នោះពុំមាននរណាម្នាក់អាចសន្និដ្ឋានថាជាំសត្វអ្វីអោយពិតប្រាកដនោះឡើយ។ សូមបកប្អូនទស្សនាវីដេអូនេះ ប្រសិនបើស្គាល់ជួយប្រាប់ផង ថាជាសត្វអ្វីដែរ!

សូមទស្សនាវីដេអូ៖



Share:
អានបន្ត

លោក Aki Ra វីរបុរសមីនកម្ពុជាទទួលពានរង្វាន់ CNN Heros របស់ពិភពលោក


នេះបានគេហៅថាបុរសខ្លាំងពិតប្រាកដរបស់កម្ពុជា ដោះមីនជាង៥មឺុនគ្រាប់ជួយរំដោះដីមានមីនជូនប្រជាពលរដ្ឋអត់យកកម្រៃ អត់មានចាយអស់លុយរដ្ឋ លុយកំចី រឺលុយជំនួយពីបរទេសណា!

ជាកូនកំព្រាឳពុកម្ដាយស្លាប់ចោលអស់នៅជំនាន់ប៉ុលពត ចេញពីឆន្ទៈ គ្មានអំណាចបុណ្យស័ក្កិ បេីកអង្គការ សារមន្ទីរមីនកម្ពុជានៅឆ្នាំ១៩៩៧ ផ្ដេីមពីលុយតែ៥០ដុល្លារ(ទុកធ្វេីសោហ៊ុយពីសៀមរាបទៅសុំច្បាប់នៅក្រសួងមហាផ្ទៃ) រហូតជួយសង្គ្រោះជីវិតនិងចិញ្ចឹមកុមារកម្ពុជាដែលរងគ្រោះដោយសារមីនរាប់ពាន់នាក់ជិត២០ឆ្នាំ បានរៀនដល់ចប់មហាវិទ្យាល័យ! មានមុខរបរ មានអនាគតដ៏ត្រចះត្រចង់!

គាត់បានទម្លាក់បេក្ខភាពជាច្រេីនរយនាក់មកពីបណ្ដាប្រទេសជាច្រេីនជុំវិញពិភពលោកក្នុងកម្មវិធី CNN Heroes 2010. ហេីយគាត់ត្រូវបានទទួលពាននិងប្រសិទ្ធិនាមថា៖ "បុរសដែលបានផ្លាស់ប្ដូរពិភពលោកដ៏អស្ចារ្យ!"

តេីម្ចាស់ពានរង្វាន់ CNN Heroes 2010 ដ៏អស្ចារ្យរបស់ពិភពលោកដែលបាននាំមោទនភាពជូនជាតិខ្មែរម្នាក់នេះ មានត្រូវបានគិតគូរផ្ដល់កិត្តិយសជាផ្លូវរដ្ឋ រឺទទួលបានបុណ្យស័ក្តិអ្វីទេពីរដ្ឋាភិបាលចំពោះគុណបំណាច់ដ៏ធំធេងរបស់គាត់???
Mr. Aki Ra (CNN Heroes 2010)




សូមទស្សនាវីឌីអូថ្ងៃគាត់ទៅទទួលពានរង្វាន់នៅអាមេរិក



ប្រភព ៖ https://www.facebook.com/TopSharer/posts/878032042330050

Share:
អានបន្ត

រឿងដែលមិនគួរអោយជឿបានកើតឡើងហើយ!!! អ្នកស្រែចំការនៅថៃថតបានប្រែតកំពុងតែវា នៅលើផ្លូវលំក្បែចំការរបស់ខ្លួន


មានបងប្អូនយើងជាច្រើនធ្លាប់ជួបរឿងចំលែកៗផ្សេងៗគ្នា ខ្លះធ្លាប់ឃើញអាគ្រក់ ខ្លះឃើញព្រាយ ខ្លះឃើញខ្មោច ខ្លះឃើញអាប ខ្លះឃើញដុំភ្លើង ។ល។ សំរាប់អ្នកដែលពុំដែលឃើញសោះ នៅតែមានចំងល់ថាតើវាពិតដែរឬទេមកដល់សព្វថ្ងៃនេះ។ ជាក់ស្តែងនៅប្រទេសថៃ អ្នកស្រែចំការជួបប្រែតដោយចៃដន្យភ្លាមៗនោះគាត់បានថតវីដេអូទុកដែរ តែខ្លីពេកដោយសារភ័យខ្លាចផង ព្រឺសំបុរផង...


សូមទស្សនាវីដេអូ៖

******** សូមជួយ Like និង Share ដើម្បីចែករំលែក ********

Share:
អានបន្ត

បុកស្តែងៗៗតែម្តង!! ព្រោះតែចង់អោយកូនភ្ញាក់ផ្អើល ឪពុកបានទិញម៉ូតូដោយស្ងាត់ៗ រួចមកកូនបានសាកល្បងជិះស្រាប់តែ...


កាន់តែមើលកាន់តែទឹកភ្នែក!! ព្រោះតែចង់អោយកូនភ្ញាក់ផ្អើល ឪពុកបានទិញម៉ូតូដោយស្ងាត់ៗរួចថតវីដេអូទុកជាអនុស្សាវរីយ៍ បន្ទាប់ពីកូនបានឃើញម៉ូតូដ៏ស្រស់ស្អាតហើយដោយមិនបង្អង់យូរក៏បានសាកល្បងជិះចេញទៅក្រៅតែម្តង

ទើបតែចេញផុតពីរបងផ្ទះបានបន្តិចស្រាប់តែមានម៉ូតូមួយមកបុកពេញមួយទំហឹងតែម្តង។

ប្រភពបន្ទាប់បានអោយដឹងថាក្មេងប្រុសម្នាក់នោះបានបាត់បង់ជីវិតហើយ


ប្រភព ៖ http://www.doemchher.info/2016/08/blog-post_39.html

Share:
អានបន្ត

មិនគួរអោយជឿ...! បុរសម្នាក់ត្រូវពស់ថ្លាន់លេបចូលក្នុងពោះហើយ នៅតែអាចងើបឈរបានទៀត...!


វាជារឿងដែលគួរអោយភ្ញាក់ផ្អើលបំផុតដែលពស់ថ្លាន់ព្យាយាមលេបបុរសម្នាក់ ផ្អើលពេញពិភពលោក និងតាមរយៈហ្វេសបុក។ មនុស្សគ្រប់គ្នានៅតែបន្តបង្ហោះវីដេអូភ្ញាក់ផ្អើលមួយនេះជារៀងរាល់ថ្ងៃ។ ហើយមនុស្សភាគច្រើននៅតែមានចំងល់យ៉ាងខ្លាំងថា តើវាពិត ឬមិនពិត?

ក្រុមអ្នកស្រាវជ្រាវនៅបន្តស្រាវជ្រាវអំពីហេតុការណ៍មួយនេះ ថាតើប្រភពវីដេអូមួយនេះចេញមកពីខាងណា។

សូមទស្សនាវីដេអូ



Share:
អានបន្ត

គួរសម្អាតពោះវៀនរបស់អ្នក ដោយបន្លែ និងផ្លែឈើបន្សាបជាតិពុលទាំងនេះ ទើបល្អ!

តើអ្នកដឹងទេរាងកាយរបស់យើងសព្វថ្ងៃ កំពុងតែប្រឈមមុខជាមួយការបំពុលពី សារធាតុគីមីផ្សេងៗ ដូចជាផ្សែងរថយន្ត ផ្សែងបារី ឧស្ម័នពុលចេញពីរោងចក្រឧស្សាហកម្ម និងធូលីដី ជាដើម ដែលអាចបណ្តាលឱ្យសុខភាពចុះខ្សោយទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមប៉ុណ្ណោះ សូម្បីចំណីអាហារមួយចំនួន ក៏ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពោះវៀនផងដែរ បើសិនជាយើងទទួលទានមិនបានប្រុងប្រយ័ត្ន។

ដូច្ចេះថ្ងៃនេះយើងមកស្គាល់ បន្លែ និងផ្លែឈើ មួយចំនួន ដែលអាចបន្សាបជាតិពុលចេញពីពោះវៀន៖

១. ក្រូចថ្លុង៖ ក្រូចថ្លុងសម្បូរសារជាតិ pectin ដែលជាជាតិសរសៃមួយប្រភេទ អាចជួយ កាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។ លើសពីនេះទៅទៀត សារជាតិ pectin អាចជួយទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺមហារីក ជាពិសេសមហារីក ក្រពះ និងមហារីក លំពែង ហើយក្រូចថ្លុងក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារជាតិ ពុល ងាយបង្កគ្រោះថ្នាក់ដល់រាងកាយផងដែរ។

២. ប្លូប៊ឺរី (blue berries) ៖សម្បូរទៅដោយសារធាតុប្រឆាំងប្រតិកម្មអុកស៊ីតខ្ពស់ណាស់ ជួយកាត់បន្ថយសារធាតុរលាកពោះវៀន រារាំងបាក់តេរី កាត់បន្ថយការឆ្លងមេរោគ ក្នុងផ្លូវទឹកនោម ព្រោះវាមានប៉ូតាស្យូម វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសុខភាពល្អរួចទៅហើយ ដែលអាចបន្ថយហានិភ័យ នៃជំងឺបេះដូងមហារីកផងដែរ។

៣. ផ្លែប៉ោម៖ ផ្លែប៉ោមសំបូរដោយសារធាតុ ប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ។ ផ្លែ ប៉ោមបានជួយកម្ចាត់កាកសំណល់ លុបបំបាត់ជាតិពុលពីរាងកាយ ជួយសម្អាតពោះ វៀន និងជួយ ប្រព័ន្ធរំលាយអាហារឱ្យធ្វើការងារបានល្អប្រសើរជាងមុន។

៤. ផ្លែឃ្លោក៖ សំបូរទៅដោយសារធាតុ ដែលជំនួយពោះវៀន និងបន្លែល្អមួយនៅក្នុង ការបន្សាបជាតិពុល។ វាក៏ជំនួយទឹកប្រមាត់ផលិតមក ឱ្យពោះវៀនបានល្អប្រសើរ និងបានរួមចំណែកធ្វើឱ្យទ្វារធំ អាចបញ្ចេញលាមកបានយ៉ាងងាយ ជាពិសេសផ្លែ ឃ្លោកនេះ មានលក្ខណៈសម្បត្តិជាច្រើនផ្សេងទៀត ដូចជាកាពារអាការហើមពោះ ក្អួតចង្អោរបានយ៉ាងល្អផងដែរ។

៥. ស្ពៃក្តោប៖ សម្បូរវីតាមីនជាច្រើនមុខ ដូចជាក្រុមបេតាការូទីន វីតាមីន C វីតាមីន B វីតាមីន E វីតាមីន A ជាតិដែក ម៉ាញ៉េស្យូម ដែលអាចកាពារ និងទប់ស្កាត់ការរីកលូត លាស់របស់កោសិកាជំងឺមហារីកពោះវៀនធំបានយ៉ាងល្អ។ វាជួយលាងសម្អាត ប្រព័ន្ធរំលាយអាហារនៅក្នុងរាងកាយ ជួយលាងសម្អាតពោះវៀន និងបន្សាបជាតិពុលនៅក្នុងពោះវៀន រក្សា និងការពារក្រពះ ពីបាក់តេរី និងវីរុសផ្សេងៗផងដែរ។

៦.ខ្ទឹមស៖ ខ្ទឹមសអាចជួយសម្លាប់បាក់តេរី និងប៉ារ៉ាស៊ីតក្នុងការរលាកពោះវៀន និង ជួយសម្អាតសរសៃឈាម​ ដែលបត់បែននៅក្នុងពោះវៀន កាត់បន្ថយសម្ពាធឈាម ឡើងខ្ពស់ជាដើម។ ដូចគ្នានេះផងដែរ​ ខ្ទឹមសអាចប្រឆាំងនឹងជំងឺមហារីកពោះវៀន និងកាពារប្រព័ន្ធផ្លូវដង្ហើម ល្អប្រសើរជាងមុនផងដែរ។


ប្រភព ៖ បរទេស

Share:
អានបន្ត